ជាកាពិតណាស់លោកអ្នកប្រកដជាស្គាល់កម្មវិធីផ្ញើសារដោយប្រើប្រាស់ប្រព័ន្ធឧីជីថលនេះរួចមកហើយនោះគឺកម្មវិធី
Telegram
ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដោយលោក Nikolai
និង Pavel មុនណឹងពួកគេបានបង្កើត Telegram អ្នកទាំងពីបានបង្កើតកម្មវិធីផ្ញើសារ
VK រួចមកហើយ ។ Nikolai បានបង្កើត MTProto
protocol ដែលនេះជាមូលដ្ឋានគ្រឹះនៃកម្មវិធិផ្ញើសារ
ខណះពេលដែលប្អូនប្រុសរបស់ខ្លួនគឺលោក Pavel បានផ្ឡត់ផ្គង់ ហិរញ្ញវត្ថុ និង ហេដ្ឋារចនាសម្ព័ន្ធ
តាមរយះមូលនិធិ Digital
Fortress នឹង
ជាមួយលោក Axel
Neff ដែលត្រូវបានចូលរួមជាសហស្ថាបនិកទីពីរ។
គោលដៅចុងក្រោយរបស់ Telegram ថាកម្មវិធីរបស់ខ្លួនមិនមែនរកប្រាក់ចំណេញនោះទេ
ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូ 90 ដឹក្រេ។
Telegram ត្រូវបានចុះឈ្មោះភាពជាដៃគូទទួលខុសត្រូវមានកំណត់ (Limited liability partnership) នៅប្រទេស English និង ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
(Limited liability company) នៅអាមេរិចផងដែរ។ Pavel បាននិយាយថា Telegram មានទីស្នាក់ការកណ្តាលនៅទីក្រុង ប៊ែរឡាំងប្រទេស អាល្លឺម៉ង់ ចន្លោះឆ្នាំ ២០១៤
និង ដើមឆ្នាំ ២០១៥ ប៉ុន្តែមិនត្រូវបានអនុញ្ញាតដោយច្បាប់ស្នាក់នៅសម្រាប់មនុស្សគ្រប់គ្នានៅក្នុងក្រុមនោះទេ។ Durov បានចាកចេញពី
ប្រទេសរុស្ស៊ីហើយគាត់បាននិយាយថាណឹងត្រូវបានផ្លាស់ប្តូពីប្រទេស មួយ
ទៅប្រទេសមួយជាមួយណឹងសមាជិកក្រុមអភិវឌ្ឍន៍កម្មវិធីសំខាន់ៗ 15 រូប ។
យោងតាមរបាយការណ៍សារព័ត៌មានមួយបាននិយាយថាក្រុមកាងារ
Telegram បច្ចុប្បន្នមានមូលដ្ឋាននៅប្រទេសឌូបៃ
និង មានបុគ្គលិកនៅ St. Petersburg ក្នុងប្រទេសរុស្ស៊ី.
នៅក្នុងខែតុលាឆ្នាំ 2013, Telegram មានអ្នកប្រើប្រាស់ប្រចាំថ្ងៃជាង
10 មឺុននាក់។ ដោយសារសន្ទុះកាប្រើប្រាស់បានកើនឡើងជាលំដាប់បើគិតត្រឹមខែ តុលាឆ្នាំ
2019 មានមនុស្សប្រមាណជាង 300 លាននាក់ដែលបានប្រើប្រាស់ប្រចាំថ្ងៃទូទាំងពិភពលោក
នេះបើយោងទៅតាមគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក។
សូមចុច Subscribe YouTube Channel ទាំងអស់គ្នាដើម្បីទទួលបានវីដីអូរថ្មីៗ
អត្ថបទ៖ ហេង សុក្រិត
ប្រភព៖ wikipedia
0 Comments